សិល្បៈពុទ្ធសាសនា

ភាគទី៥ បញ្ចប់
២.ធម្មចេតិយចេតិយសម្រាប់តំកល់ព្រះធម្មក្ខន្ធ(ព្រះត្រៃបិដក)ឬហៅធម្មមន្ទីរសម្រាប់
ទុកគម្ពីរដីកាក៏បាន ។
៣.បរិភោគចេតិយចេតិយសម្រាប់បញ្ចុះគ្រឿងបរិក្ខារបស់ព្រះសម្មាសម្ពុទ្ធមានវត្ថ ពន្ធចង្កេះនឹងធម្មក្រកជាដើម ។
៤.ឧទ្ទេសិកចេតិយចេតិយដែលសាងចំពោះព្រះសម្មាសម្ពុទ្ធដើម្បីនមស្ការគោរព បូជាសូម្បីព្រះពុទ្ធរូបក៏រាប់ថាឧទេសិកចេតិយដែរ ។
បើតាមមហាបរិនិព្វានសូត្រក្នុងកាលដែលព្រះសម្ពុទ្ធទ្រង់ព្រះអាពាធទ្រង់សំដែងចំពោះ ពួកភិក្ខុមានព្រះអានន្ទជាប្រធានថា“ ចត្តារោ មេ ភិក្ខវេ ថូបារហបុគ្គលា សម្មាសម្ពុទ្ធោ 
បចេ្ចកពុទ្ធោ អរហា ចក្កវត្តី រាជា” ប្រែថា ម្នាលភិក្ខុទាំងឡាយបុគ្គល៤ពួកនេះគឺ 
 ព្រះសម្មាសម្ពុទ្ធ ១ព្រះបច្ចេកពុទ្ធ១ ព្រះអរហន្ត១​ស្ដេចចក្កពត្រ១ គួរដល់ការបញ្ចុះក្នុងស្តូប ។
បុគ្គល៤ពួកខាងលើនេះជាបុគ្គលជាន់ខ្ពស់បំផុតជាទីគោរពសក្ការបូជារបស់ពុទ្ធបរិស័ទ រាជបរិស័ទដោយពិត។យើងជាពុទ្ធបរិស័ទសម័យជាន់ក្រោយមិនអាចនឹងស្វែងរកព្រះអដ្ឋិធា តុបុគ្គលជាន់ខ្ពស់នោះមកបញ្ចុះក្នុងចេតិយបានដោយងាយឡើយមានតែព្រះអដ្ឋិធាតុនៃព្រះ មហាក្សត្រិយ៍អដ្ឋិធាតុមាតាបិតាគ្រូអាចារ្យនឹងរដ្ឋបុរសប៉ុណ្ណោះទុកជាទីគោរពបូជារបស់យើង
ដែរហើយ។
ចេតិយបើតាមប្រវត្តិការណ៍ក្នុងគម្ពីរព្រះពុទ្ធសាសនាថាជាវត្ថុស័ក្តិសិទ្ធិមួយដែលគេសាងទុក
ជាទីគោរពបូជាមានមកតាំងពីព្រេងព្រឹទ្ធមុនសម័យពុទ្ធកាល ដែលមានឈ្មោះថា បាវាឡចេតិយ សារន្ទទចេតិយ ជាដើម ។
អំពីប្រាង្គ-ប្រាសាទ
ពាក្យថា“ប្រាង្គ”ជាពាក្យសំស្ក្រឹតរាប់ថាជាគារវត្ថុដែលមានទ្រង់ទ្រាយដូចប្រាសាទដែរ ប៉ុន្ដែមានទំហំកំពស់តូចទាបជាងប្រាសាទហើយច្រើនតែមានរាង ៤ជ្រុងខ្ពស់ច្រឡោ
មានកំពូលខ្ពស់​គេសាងលើទីសានខ្ពស់មួយថ្នាក់ឬពីរបីថ្នាក់ ។ ពាក្យថា “ប្រាង្គ” ប្រែថា
សេនាសនៈមានតួរាងប្រាកដស្មើរដោយប្រាសាទឬថាមានគម្រោងដូចប្រាសាទ ប្រាង្កនេះគេតែងធ្វើដោ្យឥដ្ឋឬថ្ម មានក្បាច់រចនាសម្រាប់បញ្ចុះសម្រាប់ដំកល់អដ្ឋិធាតុ
ដូចចេតិយដែរ ។
ពាក្យ“ប្រាសាទ”ជាពាក្យសំស្ក្រឹតដែរបាលីថា “បាសាទ” ប្រែថា គ្រឹស្ថានជាទីញុំាងចិត្ដ 
អោយជ្រះថ្លា គ្រឹស្ថានគួរអោយសប្យាយ។​ប្រាសាទ គឺផ្ទះធំទូលាយខ្ពស់មាន
កំពូលក្ដីឥតកំ ពូលក្ដីមានរចនាក្បូរក្បាច់ក្ដី មិនមានក្ដី ដែលល្អប្លែកអស្ចារ្យគួរអោយ
កោតសរសើរ​ដូចយ៉ាងប្រាសាទអង្គរធំប្រាសាទបាយ័នប្រាសាទអង្គរតូចជាដើម។​ ប្រទេសកម្ពុជាយើងមានប្រាសាទអង្គរជាគ្រឿងបង្ហាញនូវសិល្បៈរបស់វិស្វករខ្មែរ
សម័យបុរាណដល់ជនបរទេស។ប្រាសាទអង្គរទុកជាគោលចារឹកនៃប្រទេសកម្ពុជាឬជា មុទ្រាមួយដ៏ធំបផុតរបស់ជាតិខ្មែររាប់ថាជាផលនៃសិល្បៈរបស់បុព្វបុរសខ្មែរ។ប្រជាជន ច្រើនប្រទេសដែលបានមកមើលប្រាសាទអង្គរ​ច្រើនតែលាន់មាត់ស្ងើច សរសើរសិល្បៈរបស់បុព្វរសយើង។
តាមអ្នកប្រាជ្ធបរទេសខាងបុរាណវត្ថុដែលបានស្គាល់ប្រវត្តិការណ៏អង្គរឃើញថាវិស្វក រអ្នកសាងប្រាសាទអង្គរជាមនុស្សបច្ចេកទេសដោយសិល្បៈយើងឆើតក្នុងលោក។ប្រាសាទ អង្គរទុកជានិមិត្តរូបមួយដ៍អស្ចារ្យដែលជាស្នាដៃរបស់សិល្បករនៃជនជាតិខ្មែរសម័យបុរាណ
ពុំមែនជនបរទេសឬទេវបុត្តណាមួយមកសាងប្រាសាទអង្គរទេ។​
អំពីវិហារ សាលា គំនូរ
វិហារប្រែថា”លំនៅ,ទីជ្រកកោន,ទីនៅអាស្រ័យ”។ពាក្យថា“វិហារ”នេះបានដល់សេនាសនៈ គ្រប់យ៉ាងទាំងកុដិសាលាធំតូចឬទីវត្តទាំងមូលរបស់បព្វជិតពុទ្ធសាសនិកប៉ុន្តែខ្មែរយើង ច្រើនហៅតាមទម្លាប់ចំពោះតែឧបោសថាគារ(រោងឧបោសថ)ដែលមានព័ទ្ធសីមាជា វិហារ។បែបភាពទ្រង់ទ្រាយនិងការរចនារបស់វិហារនៅប្រទេសយើងហាក់ដូចជាចេញមកអំពី សិល្បៈរបស់ជាងតែម្នាក់ដោយហេតុឃើញវិហារគ្រប់ស្រុកខេត្តស្រដៀងៗគ្នាគឺមានរាងមាន របៀងមាននាគមានជហ្វាដងក្ដារមានហោជាងមានក្បាច់រចនាប្រហែលៗគ្នា។វិហារដែល កសាងក្នុងសម័យមុនច្រើនតែធ្វើដោយឈើឥឡូវនេះច្រើនតែកសាងដោយគ្រឿងបេតុង អាម៉េឬដោយឥដ្ឋ។​ព្រះពុទ្ធរូបស្ដូបចេតិយជាដើមនេះរាប់ថាជាគោលចារឹកនៃព្រះពុទ្ធសាស នាជាវត្ថុស្ថាពរនៃប្រទេសកម្ពុជាតទៅ។
សាលាច្រើនសំដោយកសេនាសនៈសម្រាប់ប្រើប្រាស់តាមកាលវេលាមិនមែនជា កន្លែងសម្រាប់ដេកនៅប្រក្រតីទេដូចឧបដ្ឋានសាលាក្នុងវត្តសម្រាប់ពុទ្ធបរិស័ទប្រើប្រាស់
តាមកាលម្ដងៗសិក្ខាសាលាសម្រាប់តែចូលរៀនប៉ុណ្ណោះជាដើមពុំមែនសម្រាប់ដេកនៅឡើយ។ ឧដ្ឋានសាលាគ្រប់វត្តក៏មានបែបភាពប្រហែលៗគ្នាដែរ។គំនូររូបព្រះសម្មាសម្ពុទ្ធ តាមរឿងបឋមសម្ពោធិឬទសជាតក៍ក្នុងប្រទេសយើងដែល ជាងគំនូរបានគូរទៅលើក្រដាស
លើផ្ទាំង សំពត់ឬគួរនៅជញ្ជាំងវិហារជាសិល្បៈដែលទាក់ទងលើ ព្រះពុទ្ធសាសនាទាំងអស់ ។
ព្រះពុទ្ធរូប,ស្ដូប,ចេតិយ,ប្រាង្គប្រាសាទ,វិហារ,សាលា,គំនូរដែលមានមកហើយនោះ ឈ្មោះថាជារូបរាងនៃសិល្បះឬជាលទ្ធផលរបស់សិល្បៈនៃបុព្វបុរសខ្មែរអ្នកគោរពព្រះពុទ្ធសាសនា ឬថាការកសាងវត្ថុទាំងអស់មានព្រះពុទ្ធរូប,ស្ដូប,ចេតិយ,ជាដើមនេះទុកជាឧត្តមគតិនៃ ពុទ្ធបរិស័ទក្នុងសម័យបុរាណដើម្បីអោយយើងជាន់ក្រោយឃើញសិល្បៈនៃបុព្វបុរសហើយ យើងក៏អាចចម្លងយកបែបសិល្បៈនោះៗមកទៀង៕៚
ចប់
វាយកុំព្យូទ័រដោយៈ សុផល សម្រាប់ចែកជូនជាធម្មទានដល់បងប្អូនខ្មែរទាំងអស់មានបំណងស្រាវជ្រាវចង់ដឹងអំពីសិល្បៈ របស់ពុទ្ធសាសនា។
កាណាដា ថ្ងៃទី២៤ខែមករាឆ្នាំ២០១១

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP