ភាគទី២
៣. លោហធាតុសិប្បៈ សិល្បៈក្នុងការរំលាយសិតសូនគ្រឿងលោហធាតុ
៤. វត្ថសិប្បៈ សិប្បៈក្នុងការធ្វើសំពត់
៥. ចិត្តកម្មសិប្បៈ សិល្បៈក្នុងការគូររូបផ្សេងៗ
៦. ចម្មសិប្បៈ សិល្បៈក្នុងការសម្លាប់ស្បែក
៧. មណិការសិប្បៈ សិល្បៈក្នុងការស្វែងរកពេជ្រ ច្នៃពេជ្រ
៨. នឡ្ការសិប្បៈ សិល្បៈក្នុងការត្បាញផែង ត្បាញកន្ទេល
៩. នហាបិតសិប្បៈ សិល្បៈក្នុងការកាត់កោរសក់
សិល្បៈមានឈ្មោះ៧យ៉ាងទៀតគឺ៖
១. រជនសិប្បៈ សិល្បៈក្នុងការជ្រលក់សំពត់
២. ឆេទនសិប្បៈ សិល្បៈក្នុងការកាត់សំពត់អាវ ស្បង់ចីពរ
៣. សិព្វនសិប្បៈ សិល្បៈក្នុងការដេរប៉ាក់
៤. រចនសិប្បៈ សិល្បៈក្នុងការឆ្លាក់ក្បាច់ក្បូរ
៥. កុម្ភការសិប្បៈ សិល្បៈក្នុងការធ្វើក្អម ឆ្នាំងឬភាជនៈពិសេសណាមួយ
៦. សុវណ្ណការសិប្បៈ សិល្បៈក្នុងការធ្វើមាស
៧. នាដកសិប្បៈ សិល្បៈក្នុងរបាំ។
ក្នុងគម្ពីរមង្គលលត្ថទីបនីអដ្ឋកថាមង្គលសូត្រថា “ វិជ្ជាណាមួយដែលគរៀនហាត់ស្ទាត់ បានបទប្លែកអស្ចារ្យ គួរអោយអ្នកផងកោតសរសេរ សូម្បីតែវិជ្ជាផ្ទាត់ដុំគ្រួសក៏លោកហៅថា សាឡិតសិប្បៈឬសិក្ខរសិប្បៈដែរ” ។
២. ហេតុសិប្បៈ សិល្បៈកើតពីហេតុ។
សិល្បទាំងអស់ដែលជាប់ដោយហត្ថកម្ម សុទ្ធតែកើតឡើងអាស្រ័យហេតុ គឺថាមាន ហេតុជាប្រភព ជាដែនកើតនៃសិល្បៈ។ ពាក្យថាហេតុ បានដល់ដំណើរឬការអ្នីមួយដែលកើត មុនដំបូងបង្អស់ ដូចយ៉ាងអារម្មណាមួយ ដែលមាននៅក្នុងគំនិតរបស់មនុស្ស ឬថាតួមនោស ញ្ចេតនា ដែលអាច ងាករេត្រិះរិះរកការងារឬរកវត្ថុសម្ភារៈសម្រាប់ប្រើប្រាស់ លុះត្រិះរិះគិត ឃើញជាក់ច្បាស់ហើយ ឈ្មោះថាមនោសញ្ចេតនា បានប្រមួលគំនិតនោះទុកអោយឋិតនៅ មូល ក្នុងចិត្តស៊ប់សូនល្អហើយ។ លំដាប់ពីនោះមក យោនិសោមនសិក្ការៈ ការកំណត់ធ្វើទុក ក្នុងចិត្តដោយឧបាយប្រាជ្ញារបស់មនុស្ស ក៏រមែងកើតឡើង ដោយមានមនោសញ្ចេតនាជា ហេតុ លុះយោនិសោមនសិការៈ មានកម្លាំងឡើងដោយរួបរួមដោយវីរិយៈ ក៏អាចបបួលដឹកនាំ អោយចុះដៃចាប់ធ្វើនូវវត្ថុសម្ភារៈ ដែលកំណត់ទុកនោះ តាមស្នាមគំនូសរបស់គំនិត ដែលគិត ឃើញពីមុនដរាបដល់ចុះដៃចាប់ធ្វើអោយកើតបានដូចបំណងឬមិនទាន់បានដូចបំណងប៉ន្តែ ការងារនោះចេះតែជួយបំភ្លឺម្តងបន្តិចៗ ជាលំដាប់ឈ្មោះថាមានសិល្បៈជួយពង្រីកគំនិតអោយ កាន់តែយល់ស្គាល់ដំណើរការនោះៗ ដោយមានយោនិសោមនសិការជាហេតុ ។
វត្ថុអ្វីៗទាំងអស់ មានចេតិយប្រាង្គប្រាសាទជាដើម ដែលកើតឡើងទោះបីល្អក្តី សុទ្ធតែ កើតមកពីហត្ថកម្ម(ការងារដែលធ្វើដោយដៃ)។ រូបវត្ថុដែលល្អមកពីហត្ថកម្មដែលស្ទាត់ជំនាញ រូបវត្ថុដែលមិនល្អ មកពីហត្ថកម្មមិនស្ទាត់ជំនាញ។ ដំណើរនេះបើពោលដោយរួបរួម គឺសិល្បៈ ទាំងអស់ សុទ្ធតែកើតមកពីហេតុ មានមនោគតិ(ដំណើររបស់គំនិត) ជាដំបូងបង្អស់ដែល អោយកំណើតដល់សិល្បៈ ឬនឹងថា សិល្បៈគ្រប់យ៉ាងក្នុងលោកនេះ កើតមកពីមនោគតិរបស់ មនុស្សដូច្នេះវិញក៏បាន។ មនោគតិដែលគេអប់រំបានញឹកញយនេះឯងជាមូលហេតុនាំអោយ កើតសិល្បៈ ដោយមិនហូសវិស័យនៃគំនិតមនុស្សឡើយ ព្រោះថាមនោគតិរបស់មនុស្ស អ្នក មានសមត្ថភាពមិនចេះនៅស្ងៀម ឈរទ្រឹងនៅដដែលទេ ចេះតែមានការវិវត្តន៏នូវអព្ភូតវត្ថុ(វត្ថុ ដែលមិនទាន់កើតមាន) ជារឿយៗ ជួនកាលក៏ឆាប់បានសំរេចដូចបំណងជួនកាលក៏យូរ អស់ មួយតណអាយុក៏មាន ពីរបីតំណអាយុក៏មាន។
សម័យជាលំដាប់តមក ពួកសិប្បវ័ន្ត(អ្នកមានសិល្បៈ) ក៏អាចរៀបនិពន្ធក្បួនតម្រាចង ជាច្បាប់ទុកបន្តមកទៀត ដើម្បីអោយងាយក្នុងការរចនាវត្ថុផ្សេងៗ ដល់មនុស្សជាន់ក្រោយ។ ក្បួនតម្រា ដែលពួកសិប្បវ័ន្តបានចងក្រងទុកមកនោះ ហៅថាសិល្បសាស្ត្រ ប្រែថា គម្ពីរដែល និយាយអំពីសិល្បៈដរាបមក។ ពួកអ្នកមានវិជ្ជាបច្ចេកទេស ពីដើមដំបូងបង្អស់នោះ ហត់នឿយ ក្នុងការប្រើគំនិតពិចារណារាវរកក្រៃពេកណាស់ ទម្រាំនឹងកើតបានជារូបសិល្បៈ ជារូបសិល្ប សាស្ត្រឡើង។
អ្នកបច្ចេកទេសជាន់ក្រោយ ដែលចុះស្នាមក្នុងការសិក្សាតាមលំអានសិល្បសាស្ត្រ ដែលគេបាននិពន្ធទុកមកហើយនោះ មិនសូវលំបាកហត់នឿយ ដោយមធ្យោបានក្នុងមនោគតិ ប៉ុន្មានទេ ព្រោះហេតុមានក្បួនតម្រា មានកម្មវិធី មានរូបមន្ត មានកម្មសិក្សារបស់បុព្វបុរស
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!