សិល្បៈពុទ្ធសាសនា

ភាគទី៣
ស្រាប់ៗ។ វិជ្ជាបច្ចេកទេសរបស់មនុស្សដែលបានសិក្សាតាមក្បួនតម្រា ក៏ចេះតែប្រកបដោយ វឌ្ឍនភាពមានបដិសម្ភិទា(បែកគំនិតប្រាជ្ញា) រីកផ្សាយទូលំទូលាយ កាន់តែធំចំរើនឡើងតមក ទៀត។ សិល្បៈទាំងអស់ដែលកើតមានឡើងដោយអ្នកនិពន្ធ ក៏ព្រោះតែគំនិតរាវរករបស់មនុ -ស្ស ជាបុព្វបុរសជាដើមហេតុ។ ករណីនេះសិល្បៈគ្រប់យ៉ាងទើបឈ្មោះថា កើតមកពីហេតុ។
៣. ផលសិល្បៈ សិល្បៈកើតអំពីផល។
សិល្បៈដែលសង្គ្រោះថា កើតអំពីផលនោះ សំដៅយករូបវត្ថុផ្សេងៗមានចេតិយឬព្រះ ពុទ្ធរូបជាដើម ដើលបុព្វបុរសបានសាងទុកមកហើយ ដោយហុចអោយយើងបានឃើញដំនាង​ស្នាដៃស្ទាត់ជំនាញឬមិនស្ទាត់ជំនាញ ជារូបមានបែបភាពទ្រង់ទ្រាយ មានក្បាច់រចនាតាមជំ នាន់ តាមសម័យជូនផលដល់យើង ដើម្បីអោយយើងឃើញបែបយ៉ាងរបស់វប្បធម៌នៃបុព្វបុរ សតាមសម័យនោះៗ។ ពាក្យថា “ផល” ប្រែថា “កំរៃ ផ្លៃឈើ សេចក្ដីចំរើន សេចក្ដីរុងរឿង សេ ចក្ដីសំរេចដូចបំណង លាភយស រង្វាន់” ។​
ត្រង់ពាក្យថាសិល្បៈ កើតអំពីផលនោះសំដៅយកការហាត់រៀនក្នុងផ្លូវសិល្បៈ របស់ មនុស្សដែលសំលឹងឃើញផលដែលត្រូវបាន ការហាត់រៀននោះក៏ចេះតែខំតស៊ូមិនខ្លាចឧបស គ្គណាមួយដោយមានបំណងចំពោះផលជានិទស្សន៍ មួយទៀតសិល្បៈនេះរាប់ថាជាផ្លូវអាជីព មួយដ៏ប្រសើរដែលនាំអោយមនុស្សមានជីវភាពខ្ពង់ខ្ពស់ ឧទាហរណ៍ ដូចជាសិល្បៈខាងការ រចនាព្រះពុទ្ធរូប ស្ដូបចេតិយ ប្រាង្គ ប្រាសាទ វិហារ សាលា គំនូរ និងការរចនាផ្សេងៗ របស់ បុព្វបុរសដែលវិវត្តមកដល់យើងសព្វថ្ងៃ អោយយើងបានឃើញជាភស្តុតាងយ៉ាងជាក់ស្ដែង ។ សិល្បៈរបស់យើងជាន់ក្រោយ ឈ្មោះថា កើតមកអំពីផលសិល្បៈនៃបុព្វបុរសដែលបានផ្ដល់ ទស្សនៈអោយយើង ។ រូបភាពទាំងអស់ដែលបុព្វបុរសខ្មែរសាងឡើងដោយថ្មក្តី ដោយឥតក្ដី ឈ្មោះថាជារូបសិល្បៈ ស្ថាពរ មានមកយូរហើយ ដើម្បីជានិទស្សន៍ បង្ហាញយើងជាន់ក្រោយ។
អំពីព្រះពុទ្ធរូប
ព្រះពុទ្ធរូបបើតាមអ្នកប្រាជ្ញប្រវត្តិសាស្ត្រត្រាច់រង្គាត់ស្រាវជ្រាវរកបុរាណវត្ថុក្នុងប្រទេសផ្សេងៗ មានប្រទេសឥណ្ឌាជាដើម គេឃើញព្រះពុទ្ធរូបច្រើនបែប ប៉ុន្ដែបើទុកជាយ៉ាងណា ក៏ ព្រះពុទ្ធរូបនោះៗ ប្លែកពីរូបមនុស្សធម្មតាដែលអាចអោយអ្នកផងឃើញហើយ គួរអោយស្គាល់ បានភ្លាមថា ជារូបព្រះពុទ្ធ។ មួយទៀត ព្រះពុទ្ធរូបដែលគេឆ្លាក់ថ្មក្ដី ខ្លឹមឈើក្ដី គេតែងតម្រូវចិត្ត នៃពុទ្ធសាសនិកជនផង អោយត្រូវតាមមហាបុរិសលក្ខណៈនៃព្រះសម្មាសម្ពុទ្ធផង ។ ប៉ន្តែពួក អ្នកសិប្បវ័ន្ត ដែលកសាងព្រះពុទ្ធរូបនោះទោះបីអំពីថ្មក្ដី ខ្លឹមឈើក្ដី ឬគំនូរក្ដី ច្រើនតែធ្វើទៅ តាមបែបភាពទ្រង់ទ្រាយមុខមាត់របស់ជាតិខ្លួនឯងជាដរាប មិនសូវខុសអំពីមុខមាត់របស់ជាតិ ខ្លួនបានឡើយ ដែលនាំអោយយើងស្គាល់បានថា ជាការរចនារបស់ជាតិនេះ ជាតិនោះជា ប្រាកដ។
បើតាមសេចក្ដីរាយការរបស់អ្នកប្រាជ្ញ ដែលស្វែងរកបុរាណវត្ថុឃើញថា ព្រះពុទ្ធទើបតែ នឹងកើតមានឡើង ក្នុងកាលខាងក្រោយដែលពុទ្ធសករាជកន្លងទៅបានជាង៤០០ឆ្នាំហើយ ពុំ មែនកើតឡើងក្នុងកាលព្រះអង្គគង់ព្រះជន្មនៅឡើយនោះទេ ។ ព្រះពុទ្ធរូបដែលកើតមុនដំបូង បង្អស់ នៅក្នុងប្រទេសគន្ធារៈ ដោយព្រះបាទកនិស្កៈ ជាក្សត្រមួយអង្គ ជាជាតិក្រិក ជាប់រាជ វង្សតមកអំពីព្រះបាទអាឡេកសង់ដ្រ៍ ដែលមានឥទ្ធិពលពង្រីកអាណាចក្រចូលមកក្នុងប្រទេ សឥណ្ឌាក្នុងកាលពុទ្ធសតវត្សរ៏ទី៤។ បន្ទាប់មកពួកសិប្បវ័ន្តជាតិក្រិកខ្លះ ជាតិឥណ្ឌាខ្លះចេះតែ កសាងព្រះពុទ្ធរូប ដោយការឆ្លាក់ថ្មក៏មាន ខ្លឹមឈើក៏មានតៗគ្នាតាំងពីពេលនោះមក ។​​
ប្រទេសកម្ពុជាមានព្រះពុទ្ធរូប៨បែប
១. ព្រះពុទ្ធរូបសមាធិ គង់ពត់ព្រះភ្នែនមានព្រះហស្ថស្ដាំផ្ងារលើព្រះហស្ថឆ្វេង តម្រួត លើព្រះភ្នែន ហៅថា វិតក៌មុទ្រា ។
២. ព្រះពុទ្ធរូបមារវិជ័យ (កាលផ្ចាញមារ) គង់ពត់ព្រះភ្នែនដូចព្រះពុទ្ធរូបសមាធិដែរ ប៉ុន្ដែព្រះ ហស្តស្ដាំផ្គាប់លើព្រះឧរូ (ភ្លៅ) ចង្អុលចុះទៅផែនដី ព្រះហស្តឆ្វេងផ្ងារដាក់លើព្រះឧរុ ហៅថា ភូមិស្បស៌មុទ្រា ។ ព្រះពុទ្ធបែបនេះ កាលបើគេគួរនៅជញ្ជាំងវិហារ ឬលើផ្ទាំងសំពត់ ឃើញ សុទ្ធតែមានរូបពួកពលមារាធិរាជ កាន់អាវុធរាល់ដៃ ។
៣.ព្រះពុទ្ធសំដែងធម្មចក្រ គង់ពត់ព្រះភ្នែនមានព្រះហស្តស្ដាំក្ដោបម្រាមធ្វើជាវង់មូល ដូចជាកង់រទេះ ព្រះហស្តឆ្វេងធ្វើអាការដូចព្រះហស្តស្ដាំក៏មាន ដាក់លើព្រះឧរុក៏មានហៅថា ធម្មចក្រ មុទ្រា
ព្រះពុទ្ធរូបបែបនេះ កាលបើគេគូរ តែងតែមានបញ្ចវគ្គិយភិក្ខុ កំពុងអង្គុយគោរព ស្ដាប់ធម្មចក្ក ប្បវត្តនសូត្រ ដែលជាបឋមទេសនា ។
៤.ព្រះពុទ្ធរូបប្រទានអភ័យ ជាតំណាងកាលដែលព្រះអង្គសំដែងធម៌ប្រោសសត្វក្នុងទីណា មួយ មានព្រះកាយឈរក៏មាន គង់ពត់ព្រះភ្នែនក៏មាន ព្រះហស្តស្ដាំរាចេញទៅមុខ ព្រះហស្ត ឆ្វេងសំយុងចុះ ហៅថា អភយមុទ្រា ។

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP