About


  • គោលបំណងនិងប្រវត្តិខ្ញុំ

    ទូកមាសជាឈ្មោះឃុំមួយរបស់ស្រុកបន្ទាយមាស ស្ថិតក្នុងខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជា។ទូកមាស មានភ្នំដែលសំបូរថ្មកំបោរ ហើយមានក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍ដ៏ធំមួយផលិតស៊ីម៉ង់ត៍ជារៀងរាល់ថ្ងៃ ដែលជា វិស័យឧស្សាហកម្មដ៏ធំមួយសម្រាប់ឃុំទូកមាស។មុខរបររបស់កសិករភាគច្រើនគឺប្រកបរបរធ្វើ ស្រែចំការ និងចិញ្ចឹមសត្វ។
    មូលហេតុដែលខ្ញុំបង្កើតប្លុកដាក់ឈ្មោះថាទូកមាសនេះដោយសារតែមូលហេតុ៖
    ១. ចង់ផ្សព្វចំណេះដឹងដែលខ្លួនមាននិងស្រាវជ្រាវតាមឯកសារគេហទំព័រផ្សេងៗ
    ២. ទូកមាស(បន្ទាយមាស)ជាស្រុកកំណើតរបស់ខ្លួនផង
    ៣. ចូលរួមចំណែកលើកស្ទួយអក្សរសាស្ដ្រខ្មែរ ហ្វុនខ្មែរដែលសព្វថ្ងៃកំពុងតែអភិវឌ្ឍឡើងៗ
    ៤. ចែករំលែកចំណេះដឹងផ្នែកវប្បធម៌ សាសនានិងសង្គមដល់កូនខ្មែរនៅទូទាំងសកលលោក ។
    ដោយយល់ឃើញថា សម័យនេះជាសម័យបច្ចេកវិជ្ជា មិនថាយើងរស់នៅទីណាឡើយ សុទ្ធតែអាចចែករំលែក បទពិសោធន៍ដល់គ្នានិងគ្នាបាន តាមប្រព័ន្ធអិនធើណែតបានទាំងអស់ ហាក់ដូចជាពិភពលោកនេះមិនមានអ្វី អាថ៌កំបាំងទៀតឡើយ។ យើងអាចមើលឃើញគ្នា ឆ្លើយឆ្លងគ្នាបានដោយ ងាយស្រួលតាមរយះអិនធើណែតនេះ ឯង។
    កំរិតវប្បធម៌៖
    រៀនចប់ត្រឹមសាលាថ្នាក់បាក់ឌុប
    ចេះភាសាបាលី សំស្រ្កឹត និងភាសាអង់គ្លេសបន្តិចបន្តួច
    ប្រវត្តិការងារ៖
    ធ្វើគ្រូបង្រៀនអក្សរខ្មែរ ឆ្នាំ២០០៧ ដល់ពួកអ្នកស្ម័គ្រចិត្តអាមេរិចកាំង។
    បង្រៀនភាសាខ្មែរតាមផ្ទះដល់ជនបរទេស
    បង្រៀងសីលធម៌សង្គមដល់អង្គការម៉ារីណលទីក្រុងភ្នំពេញ
    ធ្វើការជាអ្នកបោសសំអាតតាមសណ្ឋាគារ
    ធ្វើជាអ្នកកាត់ស្មៅនិងដាំផ្កាធ្វើសួនច្បារ
    ធ្វើការក្នុងហាងលក់គ្រឿងទេស ជាអ្នករៀបចំឥវាន់និងរបស់់របរអោយគេ
    ធ្វើស្រែ (អ្នកស្រែ, កសិករ)
    គោលបំណងទៅអនាគត៖
    ចង់ធ្វើជាគ្រូបង្រៀនផ្នែកខ្មែរ ភាសាបាលី និងចង់ចេះផ្នែកបច្ចេកទេសអេឡិចត្រូនិច
    ចង់បង្រៀនធ្វើការផ្នែកអេឡិចត្រូនិចនិងបង្រៀនកូនខ្មែរ
    កីឡា និងចំរៀង៖
    កីឡាដែលចូលចិត្តមើលជាងគេគឺប្រដាល់សេរីបុរាណខ្មែរ និងកីឡាហក់គី (Hockey)
    ចូលចិត្តស្ដាប់បទចម្រៀងមនោសញ្ចេតនាដូចជា សាមុត សុទ្ធា និងកែវសារ៉ាតជាដើម

    ជាទីបញ្ចប់ សូមជូនពរអោយបងប្អូនខ្មែរយើងទាំងអស់មានសេចក្ដីសុខគ្រប់ៗគ្នា។

    សូមអរគុណ !

    អានអត្ថបទដែលទាក់ទង៖

    Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
    TOP