ភាគទី៤
៥. ព្រះពុទ្ធរូបប្រទានពរ មានព្រះហស្តទាំងពីរសំយុងចុះបែរបាតព្រះហស្តទៅខាងមុខ ទ្រង់គង់ពត់ព្រះភ្នែនក៏មាន ទ្រង់ឈរក៏មានជាតំណាងកាលបរិស័ទណាមួយចូលមកថ្វាយបង្គំ ដោយត្រូវការចង់ជួបចង់ឃើញក្ដី ក្រាបទូលសួរធម៌អាថ៌ចំពោះព្រះអង្គក្ដី ហៅថា វរមុទ្រា ។
៦. ព្រះពុទ្ធរូបទ្រង់ឈរឳបបាត្រ ជាតំណាងកាលដែលព្រះអង្គទ្រង់និមន្តបិណ្ឌបាត្រ ហៅ ថា បាត្រាទានមុទ្រា ។
៧.ព្រះពុទ្ធរូបទ្រង់ផ្ទំ ជាតំណាងកាលដែលព្រះអង្គផ្ទំផ្អៀងព្រះកាយទៅខាងស្ដាំព្រះបាទ ឆ្វេងតម្រួតលើព្រះបាទស្ដាំ ដោយទ្រង់ផ្ទំធម្មតាក្ដី ផ្ទំលើមញ្ចាសនៈជាអនុដ្ឋានសញ្ញា ទ្រង់ បរិនិព្វានក្ដី ហៅថា សយនមុទ្រា ។
៨. ព្រះពុទ្ធរូបនាគប្រក់ ជាតំណាងកាលព្រះអង្គគង់នៅភ្លឺស្រះមុចលិន្ទ ដែលោក្នុងពេល នោះមានភ្លៀងបង្អុរខ្លាំង មាននាករាជមកពេនព័ទ្ធព្រះអង្គបើកពពារគ្របបាំងលើព្រះអង្គ ដើម្បី ការពារភ្លៀង ។
ពាក្យថា “ មុទ្រា” នេះជាពាក្យសំស្ក្រឹត បាលីថា “ មុទ្ទា” ប្រែជាខ្មែរថា “គ្រឿងសំគាល់ បែបយ៉ាង បែបយ៉ាង អាការ កាយវិការ គ្រា សញ្ញា” ។
ព្រះពុទ្ធរូបទាំង៨បែបនេះ ជារូបដែលគេយកថ្មមកឆ្លាក់ក៏មានយក ចម្លាក់ពុម្ពលាយស៊ី ម៉ងត៍នឹងខ្សាច់បោះពុម្ពក៏មាន ឥឡូវនេះគេច្រើនតែបោះពុម្ព ។ ព្រះពុទ្ធដែលមានគ្រឿងសំគា ល់ផ្សេងៗគ្នានេះជាបែបសិល្បៈនៃបុព្វបុរសជាតិខ្មែរ ជាពុទ្ធសាសនិកខាងនិកាយថេរវាទី ដែល គួរគោរពគួរជឿបានដោយពិត ព្រោះជារូបដែលកសាងត្រូវតាមគោលរឿងពុទ្ធប្បវត្តិ ។ ព្រះពុទ្ធ រូបទាំង៨ បែបនេះនៅប្រទេសខ្មែរយើង គេមិនគ្រាន់តែរចនាដោយឆ្លាក់ឈើឬបោះពុម្ពដោយ ស៊ីម៉ងត៏ទេ ឃើញគេគួរនៅជញ្ជាំងវិហារក៏មាន គួរលើផ្ទាំងសំពត់ក៏មាន លើផ្ទៃកញ្ចក់ក៏មាន គឺ គួរតាមរឿងពុទ្ធប្រវត្តិឬទសជាតក៏ មានរូបមួយបែបទៀតដែលអ្នកស្រុកហៅថា រូបសេ្ដចចក្រ ឬ ជារូបព្រះមេត្តេយ្យពោធិសត្វ មានទ្រង់មកុដ សង្វារ ខ្សែសុរងនឹងចិញ្ចៀនដូចរូបស្ដេចទ្រង់ មកុដ ឬរូបស្រីល្ខោន ។
ព្រះពុទ្ធរូបនាគប្រក់ នៅប្រទេសឥណ្ឌា មិនដែលឃើញមានទេមានតែក្នុងប្រទេសខ្មែរ ដែលកើតឡើងដោយសិល្បៈខ្មែរក្នុងសម័យខាងក្រោយដែលគេកសាងតាមរឿងពុទ្ធប្បវត្តិ ។
អំពីស្ដូប-ចេតិយ
ស្ដូបជាគារវត្ថុ ជាទីបញ្ចុះសព ឬអដ្ឋិធាតុរបស់បុគ្គល មានមាតាបិតាជាដើម ដែលគេគួរ គោរព។ រូបភាពស្ដូបមានរាងមូលខាងក្រោមរីកធំ ត្រអាក ខាងលើវៀវស្រួចដូចអកកំបោរក៏ មាន មានរាងទាលដូចផ្តិលផ្កាប់ក៏មាន ដែលគេកសាង ដោយពូនដីជាពំនូកក៏មាន កសាងដោ យឥដ្ឋដោយថ្មក៏មាន ស្ដូបគ្រប់បែប ច្រើនតែមិនសូវមានក្បាច់រចនាទេ ច្រើនតេលាងរលីងជុំវិ ញ ។ ពាក្យថា “ស្ដូប” ជាភាសាសំស្រ្កឹត បាលីថា “ថូប” គឺគោលជាគ្រឿងចំណាំទីកន្លែងអដ្ឋិ ធាតុសម្រាប់គោរពបូជា ។
ចេតិយជាឈ្មោះគារវវត្ថុដូចស្ដូបដែរ។ពាក្យថា “ចេតិយ” ប្រែថា ទីដែលគួរគោរព គួរបូ ជា។ ចេតិយមានទំហំកំពស់ធំខ្ពស់ជាងស្ដូបទាំងតួរាងរៅច្រើនតែប្រកបក្បាច់រចនាផ្សេងៗ គ្នា គេកសាងដោយ ឥដ្ឋថ្មក៏មាន ដោយស៊ីម៉ងត៍ក៏មាន ។ ចេតិយប្រដាប់ដោយកំពូលរៀវស្រួចក៏ មាន ដាក់ឆត្ររួតធ្វើដោយស្ពាន់ត្រង់កំពូលក៏មាន កំពូលមានមុខ៤ដូចជាមនុស្សដែលគេច្រើន ហៅថា “មុខព្រហ្ម” ក៏មាន ។ ចេតិយដែលធ្វើជាកំពូលមុខព្រហ្មនេះ ដោយធ្លាប់ជាប់ទាកទង នឹងសាសនាព្រាហ្មណ៍ ដោយហេតុសាសនាព្រាហ្មណ៍ តែងគោរពនមស្ការចំពោះព្រះព្រហ្មដែ លឋិននៅឯឋានព្រហ្ម ដោយហេតុថា ព្រះព្រហ្មមានធម៌៤ប្រការគឺ មេត្តា ករុណា មុទិតា ឧបេក្ខា ។ មួយទៀងខាងអ្នកកាន់ពុទ្ធសាសនាមហាយានថារូបដែលមានមុខ៤នេះ ជារូបព្រះ ពោធិសត្វ អវលោកិតេស្វរះ ដែលគេកសាងទុកគោរពនមស្ការនោះសុទ្ធតែមានមុខ៤សម្លឹងចុះ ក្រោមដើម្បីសំគាល់ថា លោកតែងប្រមើលសុខទុក្ខមនុស្សលោកទាំងនាមរបស់អវលោកិតេស្វ រៈ គេតែងហៅថាសមន្តមុខ ប្រែថា “មានមុខជុំវិញ” ។
នៅប្រទេសកម្ពុជាយើង រូបភាពចេតិយមានច្រើនបែបណាស់ដូចគ្នាទេ ប្លែកទៅតាម ស្នាដៃរបស់ពួកសិល្បករដែលអាចធ្វើបាន ដើម្បីបញ្ចុះអដ្ឋិធាតុរបស់អ្នកមានគុណ អោយសម គួរដល់កិត្តិយសរបស់គេអ្នកមានភោគសម្បត្តិ ឬអោយសមរម្យដល់តម្លៃគុណនៃលោកអ្នកមា
ភាគទី៤
នគុណមានមាតាបិតាជាដើម ។ រូបរាងទ្រង់ទ្រាយទំហំកំពស់ចេតិយទាំងអស់ បើទុកជាច្រើន បែប ដោយជំនាញសិល្បករយ៉ាងណាក៏ដោយ គង់រូមចូលក្នុងប្រទេសចេតិយ៤យ៉ាងប៉ុណ្ណោះ
អំពីចេតិយ៤ប្រភេទ
១. ធាតុចេតិយ ចេតិយសម្រាប់បញ្ចុះព្រះបរមសារីរិកធាតុនៃព្រះពុទ្ធ ឬសារីរិកធា តុនៃព្រះបច្ចេកពុទ្ធ ព្រះអរហន្តនឹងសេ្ដចចក្រពត្រ ប៉ុន្តែបើពោលតាមសម័យនិយម សូម្បីចេតិ យដែលបញ្ចុះអដ្ឋិធាតុសាមញ្ញជន ក៏គេហៅថា ធាតុចេតិយបានដែរ ។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!