ចូលរួមរំលែកទុក្ខ៖

សូមចូលរួម រំលែកទុក្ខ ដ៍ក្រៀមក្រមរបស់ ក្រុមគ្រួសារ សពខ្មែរយើង ទាំងអស់ ដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិវហេតុ នៅកោះពេជ្រ។ ខ្ញុំមានសេចក្ដីក្រៀមក្រំ ជាពន់ពេក ក្រោយពីបានឃើញ ទិដ្ខភាព ដ៍គួរអោយរន្ធត់នេះ ហើយក៏នឹក ស្មានមិនដល់ថា វាកើតឡើង រហូតដល់ស្លាប់មនុស្សរាប់រយនាក់ដូច្នេះនោះ។មិនដែលមានឡើយក្នុងប្រវត្តិសាស្ត្រខ្មែរយើង ហើយសូមបួងសួង ដល់ដួងវិញ្ញាណខន្ធ នៃអ្នកដែលបានស្លាប់ទៅ សូមអោយទៅនៅក្នុងសុគតិភព ហើយបើ កើតនៅជាតិខាងមុខ សូមអោយមាន អាយុវែង កុំអោយ ជួបឧប្បតិ វហេតុផ្សេងៗទៀត។ ចំពោះអ្នកដែល រងរបួសហើយ នៅរស់រាន្ដមានជីវិត ក៍សូមអោយបានជាសះស្បើយឆាប់ៗក្នុងពេលខាងមុខ សូមគុណព្រះរតនត្រ័យ តាមជួយ បីបាច់ថែរក្សា អោយពួកគេ បាន សេចក្ដីសុខផង ៕

koh pich

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP