ថ្ងៃនេះអផ្សុកពេក មើលចំរៀងខ្មែរនៅក្នុងយូធូប ឃើញពួកប្រុសស្រីតារាសំដែងខ្មែរ វេចនំអន្សម ល្អដែរតែនៅឆ្គង ច្រើនសម្បើមណាស់ ព្រោះភាគពួកគេសុទ្ធកូនអ្នកទីក្រុងមើលទៅ។ ក្នុងហ្នឹងក៍មានបទចំរៀងខារាអូខេផងដែរ បើសិនជាអស់លោកអ្នកចង់មើលអាចចុចចំណងជើងនេះ វេចអន្សមភ្ជុំ ។ គិតៗទៅ នំអន្សមខ្មែរនៅតែពេញនិយម សំរាប់ពលរដ្ឋខ្មែរយើង ព្រោះនេះជាទំនៀមទំលាប់តាំងពីយូរមកហើយដែលមិនអាចបំភ្លេចបាន។ កាលពីខ្ញុំនៅតូច ដល់ពេលខែភ្ជុំបិណ្ឌម្ដងៗ ខ្ញុំតែងតែឃើញ ឪពុកម្ដាយខ្ញុំវេចនំមិនដែលខានទេ តែឥឡូវមិនដឹងជាយ៉ាងម៉េចទេ ព្រោះនំបរទេសចូលមកស្រុកខ្មែរច្រើនហើយ នំអន្សមក៏ពុំសូវមានអ្នកហូបច្រើនប៉ុន្មានដែរ ដូច្នេះអ្នកស្រុកខ្លះវេច តែបន្ដិចបន្តួចគ្រាន់តែគំរបកិច្ច រឺកុំអោយតែអត់ហ្នឹង ហើយណាមួយអង្ករក៏ឡើងថ្លៃទៀត៕
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!