គួរមានចំណេះដឹងសង្គ្រោះបឋម៖

តាមការពិនិត្យមើល នៅក្នុងកញ្ចក់ទូរទស្សន៍ នៃព្រឹត្តិការណ៍ឧប្បត្តិវហេតុ មនុស្សជាន់គ្នា នៅកោះពេជ្រនោះ ឃើញថា ការជួយសង្រ្គោះ នៅមានការខ្វះចន្លោះច្រើន ជាពិសេសចំណេះដឹងខាងផ្នែកសង្គ្រោះបឋម បើសិន ជាបងប្អូនជាអ្នកសង្គ្រោះ មានចំណេះដឹង ខាងផ្នែកសង្គ្រោះបឋមនេះម្ល៉េះមិនមានមនុស្សស្លាប់ច្រើនដល់ម្លឹងទេ។ វាគួរអោយអាណោចអធ័មជាទីបំផុតដែលទាំងពីកើតមកមិនដែលជួបប្រទះយ៉ាងនេះឡើយ។
ខ្ញុំគិតថា រដ្ឋាភិបាល រឺមន្ទីរពេទ្យរដ្ឋ គួរបើកវគ្គបណ្ដុះបណ្ដាល ពីចំណេះដឹង សង្គ្រោះបឋមនេះ ដល់ពលរដ្ឋខ្មែរ ទូទៅ ហើយបោះពុម្ពសៀវភៅ អោយបាន ទូលំទូលាយ។ នៅប្រទេសគេផ្សេងៗ ដូចជានៅ កាណាដាជាដើម ប្រជាពលរដ្ឋ គេភាគច្រើន ចេះពិធីសង្គ្រោះបឋមនេះ​ ដែលអាច ជួយសង្គ្រោះមនុស្ស បាន មុនពេលពេទ្យមកដល់។
មួយ ទៀត នោះគឺថា នគរបាល អាជ្ញាធម៌ ត្រូវបង្កើត​លេខទូរសព្ទមួយ អោយបានត្រឹមត្រូវ ហើយផ្សព្វផ្សាយ អោយ បានទូលំទូលាយ ដើម្បីអោយប្រជាជនខ្មែរគ្រប់រូប អាចហៅចេញ អោយបានរហ័សទាន់ចិត្ដ នឹងមានទំនុកចិត្ដ។ លេខ ទូរសព្ទនោះ គួរកុំវែងពេក ងាយស្រួលចំណាំ និងចាំ។
ប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏គួរចូលរួមចំណែក និង យកចិត្តទុកដាក់ ពីបញ្ហា ទាំងនេះ ផងដែរ ត្រូវនាំគ្នា ខំប្រឹងអានចំ ណេះដឹងទាក់ទង នឹងពិធី សង្គ្រោះបន្ទាន់នេះ ហើយសហការ ជាមួយអាជ្ញាធម៌ គ្រប់លំដាប់ថ្នាក់។
បើយើងចេះ ពិធីសង្គ្រោះបឋមនេះ វាអាចជួយយើងបាន មួយកំរិតដែរ នៅពេលដែល ជួបនូវឧប្បត្តិវហេតុ ដូចនៅ​កោះពេជ្រ ជាតួយ៉ាង។ លោកអ្នកអាចអាននិងទាញយកPDF file ពីទីនេះបាន
ឬអាចទាញយកដូចខាងក្រោម៖
ទស្សនាវីដេអូអំពីពិធីសង្គ្រោះបឋម

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP