នវសំខ្យានិងបញ្ចសំខ្យា

នវសំខ្យានិងបញ្ចសំខ្យា
អ អា ឥ ឦ ឧ​  ឧុ ឪ ញ ន អក្សរ១០តួនេះទុកថាជាសូន្យ(០)ហៅថាសុញ្ញសំខ្យាឬសូន្យសំខ្យា។
០ ០ ០ ០ ០ ០ ០ ០ ០ ០
ក ខ គ ឃ ង ច ឆ ជ ឈ អក្សរ៩តួនេះជានវសំខ្យា ។
១ ២​ ៣ ៤ ៥ ៦ ៧ ៨ ៩​
ដ ឋ ឌ ឍ ណ ត ថ ទ ធ អក្សរ៩តួនេះជានវសំខ្យា ។
១ ២ ៣ ៤ ៥​ ៦ ៧ ៨ ៩
ប ផ ព ភ ម  អក្សរ៥តួនេះហៅថាបញ្ចសំខ្យា
១ ២ ៣ ៤ ៥
យ រ ល វ ឝ ឞ ស ហ ឡ ៩តួនេះជានវសំខ្យាត្រូវរាប់ថយក្រោយជាដរាប ដូចជាមាឃវស្សានិ
១ ២ ៣ ៤ ៥ ៦​ ៧ ៨ ៩
អស់វស្សា៤៥។ ទាំងឡាយ៤៥ ពុទ្ធសកេ ខយាមរេ ក្នុងព.ស ២៥១២ ២, ២៥១២ គ្រឹស្តសកេ ឬ កិដ្ឋសកេទិតាឆយេ ក្នុងគ.ស ១៩៦៨ ។

ព្រះគន្ថរចនាចារ្យ បានចងបាលីទុកជាឧទាហរណ៍ខាងក្រោមនេះអោយអ្នកបាលីបានចេះតៗ គ្នាមកថា៖
អនញ្ញា កង្ខី ២១០០០ គឺព្រះវិន័យមាន ២១០០០ ធ.ន្ធ
០០០១២
នូទានការី ២១០០០ គឺព្រះសូត្រមាន២១០០០ ធ. ន្ធ
០០០១២
នូនានរំវេ ៤២០០០ គឺព្រះអភិធម្មមាន ៤២០០០ ធ.ន្ធ
នូនានវាហា ៨៤០០០ (រួមបិដកទាំង៣៤០០០
០០០៤៨ ព្រះធម្មក្ខន្ធគឺព្រះវិន័យមាន៨៤០០០ធ.ន្ធ ) ។
លោកតែងពោលបថ្យាវត្តថា៖
អនញ្ញានវិរី ភូមិ ដែនដីមានកំរាស២៤០០០០ យោជន៍
០០០០៤២
អនញ្ញរាទិ វូទធិ ទឹកសមុទ្រដែលជ្រៅណាស់មាន ជម្រៅ ៨៤០០០យោជន៍ (វូទធិ កាត់បទសន្ធិ ជាវ+ឧទធិ សមុទ្រ គឺវ អាគមដែលចុះថែមមកសម្រួលគាថាជា ជ គណ)
អនញ្ញាទុតិយា មេរុ ភ្នំព្រះមេរុ គឺភ្នំព្រះសុមេរុ មានកំពស់ ០០០៨៦១
១៦៨០០០យោជន៍ តស្សាកម្បិត្ថ តេជសា ក៏កម្រើករំពើកដោយតេជៈនៃព្រះសម្មាសម្ពុទ្ធ អង្គនោះ (ក្នុងកាលដែលមានមហស្ចារ្យម្ដងៗ) ។
ពាក្យថាយោជន៏ក្នុងទីនេះសំដៅយកខ្នាត៧ហត្ថដោយគណនា ឬវាស់ពីក្រោមឡើងលើ ឬក៏ ពីលើចុះមកក្រោមគឺ៧ហត្ថហៅថាមួយយោជន៏ដូចបាលីដែលធ្លាប់តែមានក្នុងរឿងខ្លះថា  យោជនសន្តុព្វេធោ បហានិក្រោធរុក្ខា ដើមជ្រៃធំមានកំពស់៧យោជន៏គឺមានកំពស់៤៩ហត្ថ
( ហត្ថមជ្ឈឹមបុរសគឺហត្ថខ្នាត) មិនពិបាកយល់ប៉ុន្មានទេ ខ្ញុំនិយាយត្រឹមតែប៉ុណ្ណោះ អស់ លោកអ្នករៀនបាលីឬសំស្រ្កឹតដែលពុំទាន់បានចេះសំខ្យាបែបនេះក៏ល្មមសិក្សាអោយចេះដឹងបានហើយ ។
ដកស្រង់ចេញពី៖
សម្ដេចព្រះសង្ឃរាជ ជ.ណ ជោតញ្ញាណោ
បអ.ស.អ.ម.រ
ចម្លងដោយៈ សុផល

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP