បញ្ហាបួស

  • Toukmeas
  • Labels:
  • បញ្ហាបួស
    បុព្វកថាៈ ពាក្យបួស ជាពាក្យមានតម្លៃល្អប្រសើរ។ មនុស្សដែល
    បានបួសក្នុង ព្រះពុទ្ធ សាសនាជាមនុស្សមានតំលៃល្អប្រសើរជាងអ្នកមិន
    បានបួស។ អ្នកកាន់ព្រះពុទ្ធសាសនា គេ និយមហៅអ្នកបួសគឺជាមនុស្សល្អ
     ដឹងខុសដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យបាប។ល។ ឬកែគំនិតមាយាទ
    និងស្មារតីមនុស្ស ពីអាក្រក់ថោកទាបអោយមកជាល្អ ខ្ពង់ខ្ពស់បាន ដោយ អាស្រ័យការប្រព្រឹត្តតាមធម៌ វិន័យរបស់ព្រះពុទ្ធក្នុងភេទផ្នួស។
    អត្ថបទ បួស នេះខ្លីប៉ុន្តែបានជាជំនួយស្មារតី សម្រាប់អ្នកបួស ឬអ្នក
    ដែលបម្រុងនិង បួស។
    ខ្ញុំសង្ឃឹមថា លោកអ្នកដែលស្រឡាញ់ផ្នួស ស្រឡាញ់ព្រះពុទ្ធសាសនា
     មុខជានឹងយក ចិត្តទុកដាក់ពិនិត្យមើលអត្ថបទនេះ ហើយអត្ថបទសម្រាប់ផ្ដល់
    អត្ថប្រយោជន៍ ជាពិសេសមក វិញពុំខាន។
    ជុំវិញបញ្ហាបួស
              បព្វជិតភាវោ ទុល្លភោៈ ភាពនៃបព្វជិត គេរកបានដោយកម្រ។

              ការបានបួសជាភិក្ខុក្ដី សាមណេរក្ដី បួសហើយដាច់ចិត្តចេញមកប្រព្រឹត្ត
    ប្រត្តិបត្តិធម៌ សមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋានក្ដី បានឈ្មោះថាជារបស់រកបាន
    ដោយកម្រ ក្នុងជំនាន់ដើម។
              ចំណែកភិក្ចុ សាមណេរបច្ចុប្បន្ននេះដែលបានបួសត្រឹមត្រូវ ហើយខិតខំ
    រៀនសូត្រ វិន័យ សិក្ខាចម្រើនសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋានរឿយៗឈ្មោះថា
    បានជួប ប្រទះនិងរបស់ ដែលគេ រកបានដោយកម្រណាស់។សូម្បីតែគ្រហស្ថ ដែលបានថ្វាយខ្លួនជាឧបាសក ឧបាសិកា បាន បួសកាយវាចាចិត្តរបស់ខ្លួន សុខចិត្តលះនៅសេចក្ដីសុខបន្តិចបន្តួច ត្រឹមតែ គ្រួសារប៉ុណ្ណោះ សង្ឃឹមប្ដូរ យកសុខធំទូលំទូលាយ ហើយនាំគ្នាមកធ្វើ​រាងកាយដែលជារបស់​បដិកូល គួរខ្ពើមរអើមនេះអោយទៅជារបស់ស្អាតមានក្លិនក្រអូបដោយសីលសមាធិបញ្ញា
    ទៅ វិញសុទ្ធតែរកបានដោយកម្រ ។
              តាមន័យនេះ អ្នកស្លៀកខ្មៅ ដណ្ដបខ្មៅ ស្លៀកសដណ្ដបស ឬស្លៀកខ្មៅ
    ដណ្ដបស ពានាស ក្ដីក៏ឈ្មោះថាអ្នកនាំគ្នាមកបួសបានដែរ(តាមន័យបែបចេតនាកម្ម)ឬហៅថាភិក្ខុ
    ក៏បាន ព្រោះសំដៅយក អ្នកឃើញភ័យក្នុងវដ្ដសង្សារដូចពាក្យអដ្ឋកថាចារ្យ
    ពោលថា៖
    យោ ច ឥមំ បដិបត្តឹ បដិបជ្ជតិ សោ ភិក្ខុ នាម ហោតិ
    អ្នកណាប្រតិបត្តិតាមខប្រតិបត្តិនេះ អ្ន​កនោះឈ្មោះថា ភិក្ខុ
    បដិបន្នកោ ហិ ទេវោ វាហោតិ មនុស្សោ វា​ ភិក្ខតិ សង្ខយំ គច្ឆតិ យេវ
    ពិតមែន អ្នកដែលចំរើ់ន វិបស្សនានោះ ទោះជាទេវតាក្ដី មនុស្សក្ដី បានឈ្មោះថា
      ភិក្ខុ ទាំងអស់។
              ហេតុនេះអស់លោកជាឧបាសក ឧបាសិកា គប្បីចូលចិត្តចាំថា បើទុក
    ណាយើងនៅមិន ទាន់មានឨកាសបួសស្លៀកដណ្ដប់ពណ៌អម្ចត់(តាមបែបបញ្ញត្តិកម្ម)
    ក៏ដោយបើបានប្រតិបត្តិខ្លួន អោយចំរើនដោយគុណធម៌យ៉ាងនេះហើយក៏ចាត់ទុកថានៅក្នុងចំណែកនៃការបួស
    (តាមបែបចេតនាកម្ម) ហើយរាប់បានថាជារបស់រកបានដោយកម្រក្រៃលែង។
              ដោយហោចទៅសូម្បីអ្នកបួសបែបគោត្រភសង្ឃ ព្រះសង្ឃតវង្សត្រកូល
    គឺអ្នកបួសក្នុង សម័យលង្វែកព្រះពុទ្ធសាសនា បួសហើយប្រព្រឹត្តឃ្លៀងឃ្លាតចាក
    ធម៌វិន័យ ស្ទើរតែទាំងអស់ គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយ
    ឬរង្កៀសឡើយ ។ សូម្បីនៅត្រឹមតែយក សំពត់ជ្រលក់ពណ៌អម្ចត់មកចងកខ្លះ សៀតនិងត្រចៀកខ្លះប៉ុណ្ណោះ ដោយបានប្ដេជ្ញាសម្គាល់ ខ្លួនជាអ្នកបួសដោយពិត
    ឥតមានសង្ស័យ ពីព្រោះធ្លាប់បានទទួលផ្នួសអំពីគ្រួអាចារ្យតៗមក, យ៉ាងនេះ ក៏ហៅថាអ្នកបួសដែរ(បែបចេតនាកម្ម)។
    បួសមាន២ប្រភេទ
    ក. ប្រភេទបួសបែបបញ្ញាត្តិកម្ម៤យ៉ាងគឺ៖
              ១. បួសចង់ធ្វើអោយខ្លួនស្អាតបរិសុទ្ធ ចេញផុតចាកចំណងកាមគុណ
    ២. បួសតាមជំនឿថា មានតែដើរតាមមាគ៌ាព្រះពុទ្ធតែមួយគត់ទើបរើខ្លួន
    អោយរួចចាក ​ទុក្ខបាន ។
    ៣. បួសប្រាថ្នាធ្វើអោយជាក់ច្បាស់នូវព្រះនិព្វាន ជាទីរួចផុតស្រឡះ
    ចាកវដ្ដទុក្ខ ។
    ៤. ដោយភ្ញាក់រលឹកចង់បន្តវង្សព្រះសង្ឃបញ្ញតិកម្មមានយូរអង្វែងគ្រប់
    ប្រាំពាន់ ព្រះវស្សា ។
    ប្រភេទបួសបែបបញ្ញតិកម្មទាំង៤នេះត្រូវមានឧបជ្ឈាយ៍ ជាប្រធាននិងគ្រូសូត្រ
    ស្ដាំ ឆ្វេង ព្រម ទាំងការកសង្ឃត្រឹមត្រូវផង ។
    ប្រភេទបួសបែបបញ្ញតិកម្មដែរ ប៉ុន្តែច្រើនប្រព្រឹត្តពាយងាយទុព្វច្ចជាតិកៈ
    មាន៤ពួក៖
              ក. បួសចាស់គ្រាំគ្រា ទុរន់ទុរា
              ខ. បួសបែបមនុស្សថោកទាប
              គ. បួសបែបបព្វជិត៦ពួក
              ឃ. បួសប្រតិបត្តិបំបែកផ្លួវដើរផ្ទុយពីមាគ៌ារបស់ព្រះសង្ឃ ។
    បួសចាល់គ្រាំគ្រាទុរនទុរា មានទោស៥យ៉ាងគឺ៖
              ១. ទុល្លភោ និបុណោ ក្របានជាមនុស្សល្អិតល្អន់ទន់ភ្លន់
              ២. ទុល្លភោ អាកប្បសម្បន្នោ ក្របានជាមនុស្សមានមារយាទត្រឹមត្រូវល្អ
              ៣. ទុល្លភោ ពហុស្សតោ ក្របានជាពហូសូត្រអ្នកចេះដឹងច្រើន
              ៤. ទុល្លភោ ធម្មកថិកោ ក្របានជាធម្មកថិកជំនាញ
              ៥. ទុល្លភោ វិនយធរោ ទ្រទ្រង់វិន័យបានដោយលំបាកពេក ។
    ហេតុនំាអោយអ្នកបួសថោទាប ៤យ៉ាងគឺ៖
              ១. បួសព្រោះក្រទ្រព្យសម្បត្តិ ឬខ្លាចអស់ទ្រព្យសម្បត្តិ(បួសសន្សំទ្រព្យ)
              ២. បួសព្រោះចាស់ជរា ពិការធ្វើការងារមិនកើត
              ៣. បួសព្រោះអស់ញាតិសន្ដាន(ប្រពន្ធស្លាប់ឬគេរត់ចោល)
              ៤. បួសអាស្រ័យការចិញ្ចឹមជីវិតងាយស្រួល ។
    បួសបែបបព្វជិត​៦ពួក៖
              ១. ឧបជីវិកា បួសអាស្រ័យចិញ្ចឹមជីវិត
              ២. ឧបចិណ្ណិកា បួសសន្សំទ្រព្យ
              ៣. ឧបកីឡិកា បួសសម្រាប់តែលេងល្បែង
              ៤. ឧបទូសិកា បួសសម្រាប់តែប្រទុសរ៉ាយគេ
              ៥. ឧបមុយ្ហិកា បួសហើយល្ងិតល្ងង់ គ្មានរៀនសូត្រអ្វី
              ៦. ឧបនិស្សរណា បួសប្រាថ្នារើ រលាស់ខ្លួនចេញចាកវដ្ដទុក្ខ ។
              បួស៦ពួកនេះ បួសប្រាថ្នាលាមកមាន២គឺ បួសប្រាថ្នា ចិញ្ចឹមជីវិត១
     បួសសន្សំទ្រព្យ១ ។ បួសដោយភ្លេចខ្លួន(ប្រមាទ) មាន៣គឺ បួសសម្រាប់
    តែដើរលេង១ គិតតែប្រទូស្តរ៉ាយគេ១ ល្ងិតល្ងង់មិនខិតខំរៀនសូត្រអោយចេះដឹង១ ។ បួសដោយភ្ញាក់រលឹកប្រាថ្នារើខ្លួន ចេញចាកវដ្ដ ទុក្ខគ្រប់យ៉ាង មានតែ១គត់ដែលកំណត់ថាបួសត្រឹមត្រូវ ។
              បួសប្រតិបត្តិបំបែកផ្លូវផ្ទុយពីមាគ៌ាព្រះពុទ្ធ
    បព្វជិតរូបណាមួយ ទោះជាភិក្ខុក្ដីសាមណេរក្ដី បួសហើយប្រព្រឹត្តប្រតិបត្ដិ
    អាស្រ័យដោយលាភសក្ការៈតែម្យ៉ាង ផ្ទុយពីមាគ៌ារបស់ព្រះពុទ្ធហើយឥតបានសំរេចប្រយោជន៍អ្វីក្នុង ភេទផ្នួស
    នោះទេ ។ ព្រះអង្គទ្រង់សំដែងថា ៖
    អញ្ញា ហិ លាភូបនិសា អញ្ញា និព្វានគាមិនី
    ឯវមេតំ អភិញ្ញាយ ភិក្ខុ ពុទ្ធស្ស សាវកោ
    សក្ការំ នាភិនន្ទេយ្យ វិវេកមនុ ព្រូហយេ
    សេចក្ដីប្រតិបត្តិអាស្រ័យលាភ ជាផ្លូវដាច់ដោយលែក ទៅព្រះនិព្វានជាផ្លូវ
    ដាច់ដោយលែក (ឥតពាក់ពន្ធគ្នាឡើយ) ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ កាលបើដឹងនូវហេតុការនេះជាក់ច្បាស់ ហើយមិនគប្បីត្រេកអរនឹងលាភសក្ការៈ ឡើយគួរស្វះស្វែង ចម្រើននូវវិវេកជាទីស្ងប់ស្ងាត់វិញ។
    . បួសបែបចេតនាកម្ម
              បួសដែលពុំចាំប្បាច់មានឧបជ្ឈាយ៍ត្រឹមត្រូវ មិនទាក់ទងដោយពុទ្ធបញ្ញតិ
    និង ពុទ្ធានុញ្ញាតិ គឺអាស្រ័យលើចេតនាតែម្យ៉ាង ហៅចេតនាកម្ម មាន៤យ៉ាងគឺ៖
              ១. បួសរក្សប្រពៃណី គឺខ្មែរច្រើនមានជំនឿលើប្រពៃណីថាបើមានកូនប្រុស
    ត្រូវតែអោយបួស អាយុ១២ឆ្នាំបួសជាសាមណេរដើម្បីសងគុណមាតា ពីព្រោះ
    មាតាមានគុណ ១២ អាយុ២១ឆ្នាំបួសជាភិក្ខុដើម្បីសងគុណឪពុក ពីព្រោះឪពុក
    មានគុណ២១ ម្លោះហើយប្រពៃណីនេះគេមិនហ៊ានកន្លងទេ ជួនកាលជាបញ្ញតិកម្ម ជួនកាលជាចេតនាកម្ម ។​
              ២. បួសខ្លាចធ្លាក់នរក គឺខ្មែរយើងខ្លះ ពួកពុទ្ធនិយម​មានជំនឿលើ សាស្រ្ដ
    បុរាណមួយ ផ្នែកអក្សសិល្ប៍ ហៅថាសាស្ត្រាសុបិន (រឿងយល់សប្តិ) ។ ទោសព្រោះតែឃាត់កូនមិនអោយ បួស ទើបយមបាលចាប់ម្ដាយទាំងរស់បោះទៅក្នុងខ្ទះដែលមានទឹកកំពុងតែពុះកញ្ច្រោល ដោយអណ្ដាតភ្លើង ។ល។
              ៣.​​​ បួសលាបំណន់ បួសប្រភេទនេះ កើតឡើងដោយមានភ័យឬបំណង
    អ្វីមួយទើបបន់ លុះបានសំរេចហើយទើបបួសលា កុំអោយជំពាក់បំណនទៅទៀត ។
              ៤. បួសមុខភ្លើង បួសប្រភេទនេះក៏នៅក្នុងគំនិតសងគុណដែរ ។
    បួសទាំងបួសពួកនេះ សុទ្ធតែមានលោកភិក្ខុជាឧបជ្ឈាយ៍បំបួស មានស្បង់ចីវរ
    អង្សាក់ វត្ថពន្ធ ពណ៌អម្ចត់ កោរសក់ កោរពុកមាត់ រោមចិញ្ចើម ទទួលត្រៃសរណ
    គមន៍ សមាទានសិក្ខាបទ១០ ប្រហាក់ប្រហែលបែបបញ្ញតិកម្មខ្លះដែរ ប៉ុន្ដែគេបួស
    មិនយូរទេ ខ្លះបានតែមួយភ្លែត បុរាណហៅ ថាមួយសំកាំដំរី ខ្លះបួសបាន ១​---
    --- ៧ថ្ងៃ យ៉ាងយូរ ក៏លាចាកសិក្ខាបទ(សឹក) ហើយ ទៅគ្រប់គ្រងកាម
    គុណវិញ ពីព្រោះគេគ្មានចេតនាចេញចាកកាម ។
    បួសបែបបញ្ញតិកម្មព្រះសម្មាសម្ពុទ្ធទ្រង់ហាមកុលបុត្រ៣២ ជំពូកមិន
    អោយចូល បព្វជ្ជាទេ។ (សូមមើលកុលបុត្រ៣២ជំពួកក្នុងបព្វជ្ជាខន្ធក ឬវិន័យ
    សាមណេរ)
    កុលបុត្រទាំង៣២ជំពូកនេះ បើចចេសរឹងតែបួស បានឡើងជាសាមណេរ
    ដែរ ប៉ុន្តែលោក ណាធ្វើឧបជ្ឈាយ៍បំបួសលោកនោះត្រូវអាបត្តិទុក្កដ ។
    កាលបើយ៉ាងនេះសូមឧបជ្ឈាយ៍អ្នកបំបួសនិងកុលបុត្រអ្នកសុំបួសពិនិត្យ
    អោយត្រឹមត្រូវ ផង ។




    សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម(សង្ឃត្ថេរោ)


    ចំលងដោយ សុផល
    ៥កើត ១៩៩៩
    កម្ពុជសុរិយា លេខ១​ឆ្នាំ៩៥

             

     សូមអភ័យទោសចំពោះការវាយអក្សរមិនបានល្អ ហើយសង្ឃឹមថាអត្ថបទនេះបានជាជំនួយ 
    ក្នុងការស្រាវជ្រាវរបស់អស់លោកអ្នកផងដែរ។

    0 comments:

    Post a Comment

    លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

    អានអត្ថបទដែលទាក់ទង៖

    Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
    TOP