• Toukmeas
  • Labels:
  • រៀន​ធ្វើ​ភាពយន្ត​តុក្កតា​ដោយ​ខ្លួនឯង​


    ដូច​យើង​ធ្លាប់​ឃើញ​ជា​ញយ​ដង​នៅ​តាម​កញ្ចក់​ទូ​រទស្ស​គេ​មាន​ បញ្ចាំងភាពយន្ត​តុក្កតា​ជាច្រើន​រឿង ខ្លះ​មាន​រយៈពេល​រហូត ២​ម៉ោង​ក៏​មាន ឯ​រឿង​ខ្លះ​មាន​ត្រឹមតែ ១​នាទី ទៅ ៣០​នាទី​ក៏​មាន ។​

    ​ ​ភាពយន្ត​តុក្កតា​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ដោយ​វិធី​ខុសៗ​គ្នា​មាន​:

    ​ ​១- គូរ​ដោយ​ដៃ ដាក់​ពណ៌​រៀប​ឈុត​មួយៗ ស្កេន​រូប​នោះ​បញ្ចូល​ក្នុង​កុំព្យូទ័រ ឬថ​ត​ទៅ​ជា​ហ្វីល​ពណ៌ (slide) ថតរូប​នៃ​កាយវិការ​របស់​តួអង្គ​ក្នុង​សាច់រឿង ប្រើ​រូប​ផ្សេងៗ​ធ្វើជា Background គេ​ត្រូវធ្វើ​ឈុត​និមួយៗ​ដោយ​ចំណាយ​ហ្វីល​ជាច្រើន​ម៉ឺន​សែន​លាន​សន្លឹក​នៃ​ ហ្វីល (​ហ្វីល​សន្លឹក​) នៅពេល​គេ​បញ្ចប់​ការថត​ជា​ហ្វីល​រួចហើយ គេ​ត្រូវ​ថត​ចេញ​មួយ​សារ​ទៀត​គឺ​ថត​ជា​ហ្វីល​ខ្សែ (​ហ្វីល​ដុំ​) ដើម្បី​បង្កើត​ជា​សាច់​រឿង​ត​បញ្ចូល​គ្នា​ពី​ហ្វីល​រាយ ដែល​គេ​បាន​ធ្វើ​ក្នុង​គ្រា​ដំបូង ។ ជួនកាល​គេ​ប្រើ​រូបភាព​ដែល​បាន​គូរ​នៅលើ​ក្រដាស​នោះ​មក​ថត​បញ្ចូល​គ្នា​តែ​ ម្តង​ក៏​មាន​សម្រាប់​រឿង ដែល​មាន​ខ្នាត​ខ្លីៗ ។​

    ​ ​២- វិធី​ធ្វើ​ភាពយន្ត​តុក្កតា​តាម​វិធី​មួយ​ខាងលើ​ត្រូវបាន​កែប្រែ​ខ្លះ គឺ​អ្នក​គូរ​តួអង្គ​សម្តែង ដើម្បី​បង្កើត​ជា​កាយវិការ​ក្នុង​សាច់រឿង​នៅ​តែ​ត្រូវធ្វើ​បែប​ដដែល ទាំង​ការ​គូរ​នៅលើ​ក្រដាស​សិន​មុន​ពេល​ស្កេន​បញ្ចូល ឬ​ថត​បញ្ចូល​ក្នុង​កុំព្យូទ័រ ឬ​គូរ​ផ្ទាល់​ជាមួយ​ម៉ាស៊ីន computer តែម្តង​ដោយ​ប្រើ tablet សម្រាប់​គូរ បន្ទាប់​មក​រូប​ទាំង​នោះ​ត្រូវបាន​យក​មក​រៀបបញ្ចូល​ទៅតាម​កាយវិការ​របស់​ឈុត ។ គេ​គូរ​ទិដ្ឋភាព​នៅ​ខាងក្រោយ និង​រូប​ទិដ្ឋភាព​មុខ​ឲ្យ​ត្រូវតាម​ឈុត​នី​មួយៗ ។​ ​

    ​ ​មុន​ពេល​បង្កើត​បាន​ឈុត​នី​មួយៗ អ្នក​គូរ​ត្រូវ​គូររូប​ដដែលៗ ជា​ច្រើនលើក​ច្រើនសារ​រ​ហូត​ឈុត​ដែល​គេ​ចង់បាន មើល​ទៅ​ត្រឹមត្រូវ​តាម​ការចង់បាន គ្មាន​កន្លែង​ឆ្គង​ទើប​គេ​ឈប់​គូរ​ទៀត ។ ឈុត​មួយៗ​មាន​តួអង្គ​ជាច្រើន​, តួអង្គ​ក្នុង​ឈុត​ត្រូវ​សម្តែង​អ្វីខ្លះ​, ធ្វើ​កាយវិការ​អ្វីខ្លះ​នៅតាម​ឈុត និយាយ​អ្វី​ខ្លះ​ត្រូវធ្វើ​មាត់​តាម​ពាក្យ ត្រូវ​និយាយ​អ្វីខ្លះ​ អ្នក​គូរ​ត្រូវ​គូរ​ចេញមក​ទាំង​អស់ ។​

    ​ ​ជាធម្មតា​តួអង្គ​មួយ​ត្រូវ​ប្រគល់​ឲ្យ​អ្នកគូរ​ណា​ម្នាក់​ជា​អ្នក​គូរ អ្នក​គូរ​អាច​គូរ​តួអង្គ​តែមួយ ឬ​តួអង្គ​ច្រើន ។​

    ​ ​ការ​គូរ​តួអង្គ​ឲ្យចេញ​ជា​កាយវិការ គឺ​ត្រូវ​ធ្វើ​ឲ្យ​ហើយស​ព្វ​គ្រប់​ជា​ពង្រាង​សិន មិនទាន់​មាន​ដាក់​ពណ៌​ទេ ។ គ្រប់​កាយវិការ​នៃ​សាច់​រឿង​របស់​តួអង្គ​ពេល​បាន​គូរ​បញ្ចប់​ហើយ គេ​ត្រូវ​យកទៅ​ធ្វើការ​ផ្គុំ​បញ្ចូល​គ្នា​សាកល្បង​សិន ។ នៅ​ខណៈ​គេ​កំពុង​រៀបចំ test រូប​ដែល​គូរ​បាន​នោះ គេ​ត្រូវ​រៀបចំ​បង្កើត​ទិដ្ឋភាព​របស់​សាច់រឿង តើ​ត្រូវមាន​អ្វី​ខ្លះ​តាម​ឈុត​មួយៗ ។​ ​បន្ទាប់​ពី​កិច្ចការ​ទាំង​ពីរ​ត្រូវបាន​បញ្ចប់ គេ​ត្រូវ​បញ្ចូល​វា​ទាំង​ពីរ​បញ្ចូល​គ្នា រូប​កាយវិការ​របស់​តួអង្គ​សំដែង និង​រូបភាព​នៃ​ទិដ្ឋភាព​របស់​ឈុត ការបញ្ចូល​ក្នុងនេះ​ភាគ​ច្រើន​រូបភាព​ត្រូវបាន​កែ​ជាថ្មី​ខ្លះៗ ដើម្បី​តម្រូវ​ទៅតាម​ឈុត​នៃ​រឿង ។​

    ​ ​ការរៀបចំ​បញ្ចូល ការសម្តែង​របស់​តួអង្គ ទិដ្ឋភាព​មុខក្រោយ វត្ថុ​នានា​ដែល​តួអង្គ​កាន់ពាល់ ឬ​ប្រើ​ក្នុងពេល​សម្តែង​ត្រូវបាន​គូរ​បញ្ចូល​ជា​បន្ថែម ។​

    ​ ​នៅ​ទី​បញ្ចប់​ពាក្យ​និយាយ '​កាយវិការ​របស់​មាត់​' ត្រូវបាន​គូរឲ្យ​ស្រប​តាម​ពាក្យ​និយាយ (Parol) ក្នុងពេល​សម្តែង​ដែរ ។ ក្នុង​ភាពយន្ត​តុក្កតា​ខ្លះ បបូរមាត់​របស់​តួ​សម្តែង គឺ​គ្រាន់តែ​ធ្វើ​ដោយ​មិន​គិត​ថា ត្រូវ​តាម Parol និយាយ​ឬ​អត់​នោះ​ឡើយ ឯ​ភាពយន្ត​តុក្កតា​ខ្លះ មិន​ប្រើ​ពាក្យ​និយាយ​ទេ តែ​ប្រើ​កាយវិការ​ជា​ជំនួស គឺមាន​តែ​សម្លេង​បន្ទរ​តាម​កាយវិការ​ប៉ុណ្ណោះ ។​

    ​ ​ដើម្បី​គូរ​ចេញ​ជា​តួអង្គ​ទាំងអស់ ដែល​ត្រូវ​សម្តែង​យើង​ជា​អ្នក​ធ្វើ​ភាពយន្ត​នេះ​ត្រូវតែ​មាន​ជំនាញ​ខាង​ ផ្នែក​គូរ​យ៉ាង​ពូកែ​ម្នាក់ ដែល​អាច​គូរ​គ្រប់​កាយវិការ​របស់​ម​នុស្ស ឬ​វត្ថុ​ឲ្យមាន​ចលនា ជា​កាយវិការ​ផ្សេងៗ ដែល​យើង​ចង់បាន ។ មិនមែន​ភាពយន្ត​តុក្កតា​ទាំងអស់​ត្រូវ​មាន​តួអង្គ​សម្តែង​ជា​រូប​មនុស្ស​នោះ ​ឡើយ គឺ​អាច​ជា​សត្វ ជា​វត្ថុ​នានា ឬ​ជា​អ្វីៗ ដែល​យើង​ចង់​ធ្វើឲ្យ​វា​មាន​ចលនា​ទៅ​តាម​ការ​ចង់បាន​របស់​យើង ។​

    ​ ​ខាងលើ​ដែល​ជា​វិធី​ទី​២ នេះ​គឺ​សម្រាប់​អ្នក​ដែល​មាន​ជំនាញ​ខាង​គូររូប​ទើប​អាច​ធ្វើ​ភាពយន្ត​គំនូរ​ នេះ​បាន បើ​យើង​មិន​ចេះ​គូរ​ទេ វា​មាន​ការពិបាក​ក្នុងការ​ធ្វើ​ណាស់​, តែ​ទោះបីយ៉ាងណា​ក៏ដោយ​យើង​អាច​សាកល្បង​បាន​តាម​ការ​ធ្វើ​តុក្កតា​ខ្លីៗ មាន​ត្រឹម ៣០-១០០ Frame (៣០ ទៅ ១០០​រូប​) រហូត​យើង​មាន​ពិសោធន៍​ច្រើន​គ្រប់គ្រាន់​ហើយ យើង​អាច​ធ្វើ​ភាពយន្ត​តុក្កតា​ខ្នាត​វែង​ជាង​នេះ​បាន​ហើយ ។​

    ​ ​៣- ប្រើ​ប្រូ​ក្រាម​សម្រាប់ធ្វើ​ភាពយន្ត​តុក្កតា ដើម្បី​ប្រើ​ប្រូ​ក្រាម​ធ្វើ​ភាពយន្ត​តុ​ក្កតា យើង​ចាំបាច់​ត្រូវ​ចេះ​គូរ​ដូចគ្នា និង​វិធី​ខាងដើម​ដែរ គ្រាន់​តែ​ពេល​នេះ​យើង​ប្រើ​ប្រូ​ក្រាមរ​បស់​កុំព្យូទ័រ​ជា​ជំនួស​ក្នុង​ ការរៀបចំ​ធ្វើ​ភាពយន្ត​តុក្កតា​នេះ ។​

    ​ ​មានប្រូ​ក្រាម​ជាច្រើន​ត្រូវបាន​គេ​បង្កើ​ត​ឡើង​សម្រាប់​យកមក​ផលិត​ជា​ ភាពយន្ត​តុក្កតា ឬ​ប្រើ​ឲ្យ​វិស័យ​ភាពយន្ត​តុក្កតា ។ មាន​ទាំងប្រូ​ក្រាម​សម្រាប់​ឲ្យ​ក្មេងៗ​រៀន​ធ្វើ​តុ​ក្កតា និង​មានប្រូ​ក្រាម​ធ្វើ​តុក្កតា​សម្រាប់​អ្នក​រៀ​ន​ដំបូង និង​ប្រូ​ក្រាម​សម្រាប់ studio ដែល​ធ្វើ​ភាពយន្ត​តុក្កតា​ក្នុង​ឧស្សាហកម្ម​តុក្កតា​ភាពយន្ត ។​

    ​ ​ការប្រើប្រូ​ក្រាម​ធ្វើ​ភាពយន្ត​តុក្កតា អាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​ទៅលើ​ការចំណាយ​សម្រាប់​ទិញ​សម្ភារៈ​នានា​មក​ ប្រើការ និង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើឲ្យ​នៅ​តិច​បំផុត​ផងដែរ ក្នុងចំណោម​ប្រូ​ក្រា​មទាំង​អស់​សម្រាប់​យកមក​ធ្វើ​ភាពយន្ត​តុក្កតា​ឃើញ​ មានប្រូ​ក្រាម​ចំនួន ៣ ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​ប្រើ​ច្រើន​ជាង​គេ​នៅ​តាម​សាលា​បង្រៀន​ធ្វើ​ភាពយន្ត​ តុក្កតា :

    1- Toon Boom Studio Version ថ្មី​បំផុត "5" ត្រូវ​ទិញ (website : http://www.toonboom.com/main/)

    2- Digicel Flipbook Version ថ្មី​បំផុត "6" ត្រូវ​ទិញ (website : http://www.digicelinc.com/download/downloads.htm)

    3- Pencil test Version ថ្មី​បំផុត "0.4" FREE (website : http://search.4shared.com/q/1/Pencil%20test)

    4- TV paint animation (website : http://www.tvpaint.com/v2/content/article/home/)

    ​ ​ប្រូ​ក្រាមទី​១ និង​ទី​២ យើង​អាច​យក​តាម Internet មក​ប្រើ​បាន ប៉ុន្តែ​មិន​មាន Version ថ្មី​ទេ គឺមាន​តែ Version ចាស់ ៣-៥​ឆ្នាំមុន ។ ប្រូ​ក្រាម​ទាំងនោះ​ទៀត​សោត យើង​អាច​ដោ​ន​ឡូត​យកមកប្រើ​តាមរយៈ Rapid share, filetube, Hotfile, 4shared Megaupload បាន​, តែ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា កន្លែង​ដោ​ន​ឡូត​យក​ប្រូ​ក្រាម​ទាំងនេះ​មិន​មាន​បង្កប់​មេរោគ​ចម្លង​មក​ ម៉ាស៊ីន Computer យើង​ឡើយ តែប្រូ​ក្រាម​ដែល​យើង​ដោ​ន​ឡូត​យកមកប្រើ​នោះ​មាន​មេរោគ​សឹង​ប្រហែល ៨៥% ភាគរយ ។

    ​ ​ហេតុ​នេះ​មុនពេល​ដោ​ន​ឡូត​ប្រូ​ក្រាម ដែល​យើង​ត្រូវការ​តាមរយៈ​វេបសាយ​ទាំងនោះ​ម៉ាស៊ីន Computer របស់​យើង​ចាំបាច់​ត្រូវ​មានប្រូ​ក្រាម​សម្រាប់​ការពារ​មេរោគ​ឲ្យ​ហើយ​ស្រេច​ ជាមុន បើ​ពុំនោះ​ទេ​គឺ​ម៉ាស៊ីន​យើង និង​ក្លាយទៅជា​ជង្រុក​នៃ​មេរោគ​ជា​ពុំខាន​ឡើយ ។​

    ​ ​* ដើម្បី​ដោ​ន​ឡូត​ប្រូ​ក្រាម​ទាំងនោះ​មក​ប្រើ​:

    ​ ​- វាយ​ឈ្មោះ​ប្រូ​ក្រាម​ណាមួយ នៅ​ខាងចុង​ឈ្មោះ​ប្រូ​ក្រាម​សូម​បន្ថែម​ពាក្យ RAR ចូលក្នុង Google 'Search' នោះ​យើង​នឹង​ឃើញ Website មួយចំនួន​មាន​ដាក់​ថា​យើង​អាច download ប្រូ​ក្រាម​ដែល​យើង​ត្រូវការ​នោះ តាមរយៈ​វេបសាយ​របស់​គេ​បាន យើង​មិន​ត្រូវ​ចូល​ទៅ​វេបសាយ​ណាមួយ​ផ្សេង​ក្រៅពី :

    ​ ​- Rapid share

    ​ ​- filetube

    ​ ​- Hotfile

    ​ ​- Megaupload

    ​ ​- 4shared

    ​ ​វេប​សាយទាំង​ប៉ុន្មាន​ខាងលើ​នេះ​អាច​ឲ្យ​យើង 'Download' យក​ប្រូ​ក្រាម​ទាំងឡាយ​ដែល​យើង​ត្រូវការ​ដោយ​រួមទាំង​:

    ​ ​- Toon Boom Studio

    ​ ​- Digicel

    ​ ​- Pencil test

    ​ ​- TV paint animation

    ​ ​ក្រៅពី​នេះ​ម៉ា​ស៊ី computer របស់​យើង​ចាំបាច់​ត្រូវ​មានប្រូ​ក្រា​មមួយ​ឈ្មោះ 'winrar' សម្រាប់​បើក file ទាំងឡាយណា​ដែលមាន extension នៅ​ខាងចុង rar (rar) ។​

    ​ ​បើ​គ្រាន់តែ Download យក​បាន​ប្រូ​ក្រាម​មកហើយ​គ្មាន​ប្រូ​ក្រាម winrar សម្រាប់​បើក​វា​ទេនោះ យើង​មិន​អាច​បើក file ទាំងឡាយណា​ដែល​យើង Download នោះឡើយ ។​

    ​ ​យើង​អាច​សាកល្បង Download ប្រូ​ក្រាម​ទាំងនោះ​មក​ប្រើ រួច​ទិញ​ជា​ក្រោយ 'បើ​មាន​លុយ​ទិញ​' ឬ​យ៉ាងណា​ក៏​បាន​តាម​ការយល់ឃើញ​ផ្ទាល់ ។​

    ​* សូម​សាកល្បង​ប្រើ​ប្រូ​ក្រាម Pencil test ជាបឋម​សិន ពីព្រោះ​វា​មិន​អស់​លុយ​តែ​អាច​ប្រើការ​បានដែរ យើង​គូររូប​បញ្ចូល​ទៅក្នុង Cell មួយៗ របស់​ប្រូ​ក្រាម រួច​ចុច Play ដើម្បី​សាកមើល​អ្វី​ដែល​យើង​បានធ្វើ ។​

    ​ ​Toon Boom គឺជា​ប្រូ​ក្រាមួយ​ដោយឡែក​ពី​គេ និង​ល្អ​ជាងគេ​បំផុត​នា​ពេល​សព្វថ្ងៃ ពីព្រោះ​វា​អាច​ឲ្យ​យើង​ប្រើ​វិធី​ច្រើនយ៉ាង​សម្រាប់​ធ្វើ​ភាពយន្ត​តុ​ក្កតា និយាយ​ជា​រួម គឺ​គ្រប់​វិធី​ទាំងអស់​នៃ​ការបង្កើត​ភាពយន្ត​តុ​ក្កតា ត្រូវ​បញ្ចូល​ក្នុងប្រូ​ក្រាម​នេះ​តែ​មួយ ដោយ​រួមទាំង​អាច​ឲ្យ​យើង​ប្រើ Digital DSLR Camera សម្រាប់​បញ្ចូល​រូប​មក​ក្នុង PC ថែមទៀត​ផង (​សម្រាប់​កាមេរ៉ា Model ថ្មីៗ​ដែលមាន 'Live View Mode' ប៉ុណ្ណោះ មាន canon, Nikon, Sony Olympus....) ។

    ​ ​បន្ទាប់មក​មានប្រូ​ក្រាម​មួយទៀត​គឺ Digicel Flipbook ដែល​មាន​សេរី​ខុសៗ​គ្នា និង​មាន​តម្លៃ​ខុស​គ្នា​ដែរ ។​

    ​ ​ប្រូ​ក្រាម​នេះ​មាន​តម្លៃថោក​ជាង Toon Boom ច្រើន តែ​វា​អាច​ធ្វើ​អ្វីៗ បាន​ច្រើន​ដូច Toon Boom ដែរ ចំពោះ​វិធី​ប្រើ​វិញ​គឺ មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​មាន feature មិន​ដូចគ្នា និង tools សម្រាប់​ប្រើ​មិន​ដូចគ្នា ។​

    ​ ​ជាមួយ​ប្រូ​ក្រាម​ទាំងបី​ខាងលើនេះ យើង​អាច​ធ្វើ​ភាពយន្ត​តុក្កតា​បាន​ដោយ​ខួ​ន​ឯង ទោះបី​យើង​មិន​ចេះ​គូរ​ក៏ដោយ តែ​យើង​អាច​ប្រើ​វិធី​កែច្នៃ​មួយ​គឺ ធ្វើ​ភាពយន្ត​តុក្កតា​ដោយ​ប្រើ​រូប​តុក្កតា​ពិតៗ មក​ធ្វើជា​តួអង្គ​សម្តែង​បាន ឬ​ជា​របស់​ពិត​រួច​ថតរូប​ដោយ​ប្តូរ​ទីតាំង​រូប ឬ​បង្កើត​កាយវិការ​ឲ្យ​វា តែ​កាមេរ៉ា​ត្រូវ​នៅ​មួយ​កន្លែង​គ្មាន​ផ្លាស់ប្តូរ សូម​មើល​តាម​ការពន្យល់​ដែល​មាន​ស្រាប់​នៅក្នុង help របស់​ប្រូ​ក្រាម Toon Boom Studio និង Digicel Flipbook

    ​សូម​អាច​ពី​របៀប​ធ្វើ​ភាពយន្ត​តាម​វិធី​ខុសៗ​គ្នា​នៅក្នុងប្រូ​ក្រាម​ ទាំងពីរ​នេះ ។
    ​(​នៅ​មាន​ត​)
    Sourced from មជ្ឈមណ្ឌលព័តមានកម្ពុជា CEN

    0 comments:

    Post a Comment

    លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

    អានអត្ថបទដែលទាក់ទង៖

    Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
    TOP