ទិវាបុណ្យជាតិខ្មែរ

ទិវាបុណ្យ​ជាតិ​ខ្មែរ (ថ្ងៃឈប់សំរាក​របស់​ប្រទេស​កម្ពុជា) សំរាប់ឆ្នាំ ២០១០
០១ មករា      បុណ្យ​ចូលឆ្នាំ​ សកល
០៧ មករា      ទិវាបុណ្យ ៧ មករា
៣០ មករា       បុណ្យ​មាឃបូជា
០៨ មីនា      ទិវា​នារី​អន្ដរជាតិ
១៤-១៥-១៦ មេសា     បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ប្រពៃណី​ជាតិ
២៨ មេសា      បុណ្យ​វិសាខបូជា
០១ ឧសភា      ទិវា​ពលកម្ម​អន្ដរជាតិ
០២ ឧសភា     ព្រះរាជ​ពិធី​ច្រត់​ ព្រះនង្គ័ល
១៣-១៤-១៥ ឧសភា      ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
១៨ មិថុនា     ព្រះរាជ​ពិធីបុណ្យ​ចំរើន​ ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនីនាថ សីហនុ
២៤ កញ្ញា     ទិវាប្រកាសរដ្ឋធម្មនុញ្ញ
០៧-០៨-០៩ តុលា     ពីធីបុណ្យភ្ជុំបិណ្ឌ
២៤ កញ្ញា     ទិវា​ប្រកាស​ប្រើ​ រដ្ឋធម្មនុញ្ញ
២៩ តុលា     ព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
៣១ តុលា      ព្រះរាជ​ពិធីបុណ្យ​ចំរើន​ ព្រះជន្ម ព្រះវររាជបិតា ព្រះបាទសម្តេច ​ព្រះនរោត្តម សីហនុ
០៩ វិច្ឆិកា      ទិវាបុណ្យឯករាជ្យជាតិ
២០-២១-២២ វិច្ឆិកា      ព្រះរាជ​ពិធីបុណ្យ ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ
១០ ធ្នូ      ទិវាសិទ្ធិមនុស្សអន្តរជាតិ

ពិធីបុណ្យទាន​របស់​ប្រទេស​កម្ពុជា    
បុណ្យចូលឆ្នាំថ្មី    ជាបុណ្យប្រពៃណីចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរ ដែលខ្មែរគ្រប់រូបសំអាត តុបតែង ផ្ទះ ធ្វើបុណ្យដាក់ទាន និង លេងល្បែងប្រជាប្រិយ៏ ។
បុណ្យច្រត់ព្រះនង្គ័ល    ជាបុណ្យច្រត់ព្រះនង្គ័លដែលប្រព្រឹត្ដទៅនូវរដូវធ្វើស្រែ និងមាន និម្មតរូប នង្គ័លនិងសំណាប។
បុណ្យដាក់បិណ្ឌនិង
បុណ្យភ្ជុំបិណ្ឌ
    ជាបុណ្យរំលឹកដល់អ្នកស្លាប់។ ១៥ថ្ងៃក្រោយមកគឺជាការដាក់ បិណ្ឌប្រព្រឹត្ដទៅតាមវត្ដអារាម។
បុណ្យកឋិនទាន    ជាបុណ្យសាសនាដែលមានចំនួន ២៩ថ្ងៃ ជាពេលដែលប្រជាជនធ្វើក្បួនដង្ហែរទៅវត្ដ អារាមដែលលោកសង្ឃត្រូវប្ដូរស្បង់ជីពរចាស់។
បុណ្យឯករាជ្យជាតិ    ធ្វើឡើងដើម្បីរំលឹកខួបទទួលឯករាជ្យពីប្រទេសបារាំង។
បុណ្យអ៊ុំទូក    ជាបុណ្យដែលមានការប្រណាំងទូក និងជាការអោយសញ្ញាថាដល់រដូវចាប់ត្រី និងជារដូវដែលចរន្ដទឹកទន្លេសាបបានហូរត្រឡប់ចូលទន្លេមេគង្គវិញហើយ។ ក្នុងពិធីបុណ្យនេះប្រជាជនច្រើនកុះករ មកមើលការប្រណាំងទូក បាញ់កាំជ្រួច បណ្ដែតប្រទីបនៅ ភ្នំពេញ។

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP